jump to navigation

សុខ សេរី ខែវិច្ឆិកា 2, 2013

Posted by សុភ័ក្ត្រ in អ្នក​សារព័ត៌មាន.
add a comment

[ឈ្មោះ] សុខ សេរី
[ឈ្មោះ​ពិត] តូ សេរី
[កំណើត]
[ទី​កំណើត] 
[មរណ​ភាព] ១៥ មីនា ២០១៥ (​៤៣​ឆ្នាំ​)
[ឋានៈ]
 ​អ្នក​សារព័ត៌មាន
[ពី​] – ១៥ មីនា ២០១៥
[ភរិយា]

បន្ទាត់

លោក សុខ សេរី [អាន​ថា៖ សុក-សេ-រ៉ី] ឬ ឈ្មោះ​ពិត​ថា តូ សេរី គឺ​ជា​អតីត​​​​​អ្នក​សារពត៌​មាន​ជើង​ចាស់​ម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា​។​

| ប្រវត្តិ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម​

| ការ​សិក្សា |

  • ត្រូវ​ការ​ព័ត៌មាន​បន្ថែម។​

| ការងារ និង​តំណែង |

​លោក សុខ សេរី គឺ​ជា​អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ជា​សមាជិក​ក្លឹប​អ្នក​កាសែត​កម្ពុជា​ (​ក​.​អ​.​ក​.​)​។

លោក សុខ សេរី បាន​ចាប់​អាជីព​ជា អ្នក​សារ​ព័ត៌មាន​តាំង​ពី ឆ្នាំ​១៩៩៤ ដោយ​លោក​បម្រើការ​នៅ​កាសែត The Cambodia Times ក្រោយ​មក​លោក​មក​ធ្វើការ​នៅ​ព្រឹត្តិបត្រ The Cambodia Daily និង​ក្រោយ​មក​ទៀត​លោក​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​របស់​អាល្លឺម៉ង់ DPA មុន​នឹង​លោក​មក​ធ្វើ​ជា​ប្រធាន​ការិយាល័យ​និង​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី តាំង​ពី ឆ្នាំ​១៩៩៧ រហូត​ដល់ ឆ្នាំ​២០១៣។ ពីរ​បី​ខែ​ក្រោយ​ពេល​ចាក​ចេញ​ពី​វិទ្យុ​អាស៊ី​សេរី លោក​ក៏​បាន​ចូល​បម្រើ​ការ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​។

| ជីវិត​គ្រួសារ |

​ត្រូវ​ការ​ព័ត៌មាន​បន្ថែម

| មរណភាព |

​លោក សុខ សេរី បានទទួល​មរណភាព​ក្នុង​វ័យ ៤៣ ឆ្នាំ កាលពី​វេលា​ម៉ោង​ប្រមាណ ៩:៤៥ នាទី ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ​។​

| ព័ត៌មាន​ទាក់ទង |

ប៉ែន សមិទ្ធិ ខែតុលា 26, 2013

Posted by សុភ័ក្ត្រ in សាស្ត្រាចារ្យ, អ្នក​សារព័ត៌មាន.
add a comment

[ឈ្មោះ] ប៉ែន សមិទ្ធិ
[កំណើត] ១៦ តុលា ១៩៦០
[ទី​កំណើត] ស្រុក​កំពង់សៀម ខេត្តកំពង់ចាម
[មរណ​ភាព] ៣០ មីនា ២០១៥ (​៥៥​ឆ្នាំ​)
[ឋានៈ]
 ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​)
[ពី​] – ៣០ មីនា ២០១៥
[ភរិយា] វង់ មយូរា

បន្ទាត់

លោក ប៉ែន សមិទ្ធិ [អាន​ថា៖ ប៉ែន-សៈ-មិត-ធិ] គឺ​ជា​អតីត​​​​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​), ជា​និពន្ធ​នាយក​នៃ​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​នៃ​គេហទំព័រ  cen.com.kh (Cambodia Express News)​។ លោក​គឺ​ជា​អ្នកសារព័ត៌មាន​កម្ពុជា​ដ៏​មាន​ស្នាដៃ​ដែល​លេចធ្លោ​បំផុត​មួយរូប ហើយ​លោក​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​។​

| ប្រវត្តិ |

លោក ​ប៉ែន​សមិទ្ធិ កើត​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​១៩៦០ នៅ​ភូមិ​កំពង់ចាម ​ឃុំ​កំពង់ចាម ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្នុង​គ្រួសារ​កសិករ​មួយ ដែលមាន​ប្រវត្តិ​ជា​អ្នកសិក្សា​រៀនសូត្រ​។​

| ការ​សិក្សា |

កាលពី​កុមារភាព​លោក ប៉ែន សមិទ្ធិ បាន​សិក្សា​នៅ​សាលាបឋមសិក្សា​វត្ត​ដីដុះ ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់មក​សិក្សា​នៅ​វិទ្យាល័យ ឥន្ទ្រ​ទេវី ទួលគោក ភ្នំពេញ រហូតដល់​ឆ្នាំ​១៩៧៥​។​លោក​ត្រូវបាន​ចាត់ទុកជា​សិស្ស​ឆ្នើម​នៅក្នុង​ថ្នាក់រៀន​។​

  • ​ចាប់ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក​រស់នៅក្នុង​របប​ប៉ុលពត នៅ​ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​
  • ឆ្នាំ​១៩៧៩-១៩៨០ គឺ​ក្រោយ​របប​ប៉ុលពត លោក​បាន​សាង​ផ្នួស​ជា​សាមណេរ នៅ​វត្ត​កំ​រែង ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​ចំពោះ​ការសិក្សា​ជាន់ខ្ពស់​វិញ លោក​បានទទួល​ការសិក្សា​ជាន់ខ្ពស់​ជាច្រើន ដូចជា​៖

  • បានទទួល​សញ្ញាបត្រ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​រាជធានី​ភ្នំពេញ (១៩៨០-១៩៨១)​។​
  • បានទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​វិទ្យាស្ថាន​ង្វៀន​អាយ​គួ​ក​ទី​៧ នៃ​ប្រទេស​វៀតណាម (១៩៨៤-១៩៨៦)​។​
  • បានទទួល​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន នៅ​អតីត​សហភាពសូវៀត នា​ឆ្នាំ​១៩៨៧​។​

| ការងារ និង​តំណែង |

​លោក ប៉ែន សមិទ្ធិ ត្រូវបាន​ចាត់ទុកជា​អ្នកសារព័ត៌មាន​វិជ្ជាជីវ​: មាន​សមត្ថភាព​ខ្ពស់ និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​បំផុត ធ្វើ​ឲ្យ​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​។​

  • ​ពី​ឆ្នាំ​១៩៧៩-១៩៨១: បុគ្គលិក​មន្ទីរ​ឃោសនាការ និង​ព័ត៌មាន រាជធានី​ភ្នំពេញ​។​
  • ពី​ឆ្នាំ​១៩៨១-១៩៨៦: ជា​អ្នកយកព័ត៌មាន និង​ក្រោយមក ជា​អ្នកនិពន្ធ​កាសែត​ភ្នំពេញ​
  • ពី​ឆ្នាំ​១៩៨៦-១៩៩៣: និពន្ធ​នាយក​កាសែត​ភ្នំពេញ​។
  • អនុប្រធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (១៩៩៦-១៩៩៨)​។​
  • ​ខែមេសា​ឆ្នាំ​១៩៩៣ រហូតដល់​ឥឡូវនេះ​: លោក​ជា​ស្ថាបនិក និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​។​
  • ចាប់ពី​ខែសីហា ឆ្នាំ​២០០០​មក លោក​ជា​ស្ថាបនិក និង​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ការរីកចម្រើន​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​។​
  • ខែកក្កដា ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​: ជា​អគ្គនាយក​នៃ​គេហទំព័រ http://www.cen.com.kh ( Cambodia Express News ) ដែលជា​វេ​ប​សាយ​ព័ត៌មាន​ដ៏​លេចធ្លោ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រោយមក លោក​បង្កើត​វេ​ប​សាយ​ភាសា​អង់គ្លេស ដែលមាន​ឈ្មោះថា The Cambodia Herald ដែលមាន​អាស័យដ្ឋាន http://www.thecambodiaherald.com​។​
  • ខែកញ្ញា ឆ្នាំ​២០០៨ រហូតដល់​ឥឡូវនេះ​: សាស្ដ្រាចារ្យ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​។

| ជីវិត​គ្រួសារ |

​លោក ប៉ែន សមិទ្ធិ បាន​រៀប​អាពាហ៍​ជាមួយ​​​លោកស្រី វង់ មយូរា​ និង​មាន​កូន​ចំនួន​២​នាក់ គឺ​៖

  • ​ប៉ែន នី​ណា​ (​ស្រី​)
  • ប៉ែន សីហនាទ (​ប្រុស​)

| មរណភាព |

​លោក ប៉ែន សមិទ្ធិ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៥៥​ឆ្នាំ​កាលពី​វេលា​ម៉ោង​៧:២០​នាទី​ព្រឹក ថ្ងៃទី ៣០​ខែមីនា​ ឆ្នាំ​២០១៥ ​ដោយ​រោគាពាធ​។​

| ព័ត៌មាន​ទាក់ទង |

នាង ផល្លា ខែតុលា 19, 2013

Posted by សុភ័ក្ត្រ in សាស្ត្រាចារ្យ.
add a comment

[ឈ្មោះ] នាង ផល្លា
[កំណើត] 

[ទី​កំណើត]

បន្ទាត់

អ្នក​ស្រី នាង ផល្លា [អាន​ថា៖ នាង-ផល់-ឡា​] ជា​គ្រូ​បង្រៀន​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ដល់​កុមារ​ពិការ និង​គ​ថ្លង់​នៅ​កម្ពុជា​។

| ប្រវត្តិ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម។

| ការ​សិក្សា |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម។

| ប្រកប​អាជីព |

អ្នកគ្រូ នាង ផល្លា បាន​ចាប់​ផ្តើម​ធ្វើការ និង​បង្រៀន​ក្មេង​គ​ថ្លង់ តាំង​ពី​ឆ្នាំ​១៩៨៦ ជា​នាយក​សាលា​របស់​អង្គការ​សហ​ប្រជា​ជាតិ ក្នុងជំរុំ​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​។ បន្ទាប់​មក​អ្នក​គ្រូ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩១ ចាប់​ផ្តើម​ធ្វើ​ការ​ឲ្យ​អង្គការ​គ្រួសារ​ថ្មី ហើយនៅ​ឆ្នាំ​១៩៩៣ អ្នក​គ្រូ​បាន​ក្លាយ​ជា​អ្នក​គ្រូ​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា​ពាំនាំ​ភាសា​គ​ថ្លង់ បង្រៀន​ដល់​ក្មេង​គ​ថ្លង់​ក្នុង​ប្រទេស​កម្ពុជា​។អ្នកគ្រូ​បាន​បើក​សាលា​ដំបូង​សម្រាប់​សិស្ស​គ​ថ្លង់ ក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​របៀប​បង្រៀន​ភាសា​គ​ថ្លង់ ដំបូង​គេ​។

| បេក្ខភាព​ពាន​រង្វាន់​គ្រូ​បង្រៀន​សាកល |

នៅ​ឆ្នាំ​២០១៥ លោក​ស្រី នាង ផល្លា បាន​ជាប់​ជា​បេក្ខភាព​១០​នាក់​សម្រាប់​ពាន​រង្វាន់​គ្រូ​បង្រៀន​សាកល ឬ Global Teacher Prize ប៉ុន្តែ​លោក​ស្រី​មិន​បាន​ជាប់​ជា​ជ័យ​លាភី​ទេ​។

| គ្រឿង​ឥស្សរិយយស |

២៦ មីនា ២០១៥ – គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរី​វឌ្ឍន៍

| ជីវិត​គ្រួសារ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម​។

| ព័ត៌មាន​ទាក់ទង |

កុក សុខខេង ខែតុលា 12, 2013

Posted by សុភ័ក្ត្រ in បុគ្គល​នានា.
add a comment

[ឈ្មោះ] កុក សុខខេង
[កំណើត] 

[ទី​កំណើត]

បន្ទាត់

លោក កុក សុខខេង [អាន​ថា៖ កុក-សុក-ខេង​] គឺ​ជា​ប្អូន​ប្រុស​​លោក កុក សុខគីម ​អតីត​ស្ថាបនិក​ឱសថ​គីណាល់ ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​នានា ​ដ៏​មាន​ឈ្មោះ​ល្បី​មួយ​រូប​របស់​ប្រទេស​កម្ពុជា​។

| ប្រវត្តិ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម។

| ការ​សិក្សា |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម។

| ប្រកប​អាជីព |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម។

| ជីវិត​គ្រួសារ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម​។

| ព័ត៌មាន​ទាក់ទង |

កុក សុខគីម ខែតុលា 5, 2013

Posted by សុភ័ក្ត្រ in បុគ្គល​នានា.
add a comment

[ឈ្មោះ] កុក សុខគីម
[កំណើត] 

[ទី​កំណើត]
[មរណ​ភាព] ២៩ កក្កដា ២០១១
[ឋានៈ]
 ​ស្ថាបនិក​ឱសថ​គីណាល់
[ភរិយា]

បន្ទាត់

លោក កុក សុខគីម [អាន​ថា៖ កុក-សុក-គីម​] គឺ​ជា​អតីត​ស្ថាបនិក​ឱសថ​គីណាល់ ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​នានា ​ដ៏​មាន​ឈ្មោះ​ល្បី​មួយ​រូប​របស់​ប្រទេស​កម្ពុជា​។

| ប្រវត្តិ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម។

| ការ​សិក្សា |

លោក កុក សុខគីម បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ ឆ្នាំ​១៩៥៤ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ បន្ទាប់​មក​លោក​បាន​ទៅ​បន្ត​ការ​សិក្សា​បណ្ឌិត​ឱសថ​សាស្ត្រ នៅ​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ MONTPELLIER (ម៉ុងប៉ឺលីយេ) ប្រទេស​បារាំង អស់​រយៈ​ពេល ៦​ឆ្នាំ ដោយ​បាន​រៀន​បន្ថែម​ខាង​បច្ចេកវិទ្យា​ផលិត​ឱសថ​ទៀត​ផង។

| ប្រកប​អាជីព |

នៅ ឆ្នាំ​១៩៦០ លោក កុក សុខគីម បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ លោក​ក៏​បាន​ចូល​រួម​បង្កើត​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ​នៅ​ភ្នំពេញ ហើយក៏​ចាប់​ផ្តើម​បង្កើត​សហគ្រាស​ផលិត​ឱសថ​មុន​គេ​នៅ​កម្ពុជា។ ឱសថ​ដែល​លោក​បង្កើត និង​ផលិត​មុន​គេ​គឺ ឱសថ គីណាល់ សម្រាប់​បំបាត់​ការ​ឈឺ​ចុកចាប់​គ្រប់​ប្រភេទ។

បន្ដ​បន្ទាប់​មក​ទៀត​លោក​បាន​បង្កើន​ផលិតផល​ឱសថ រហូត​ដល់ ៧០ មុខ ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​ប្អូន​របស់​លោក​ឈ្មោះ កុក សុខខេង និង​សហការី ចំនួន ១៧០ នាក់​ទៀត។ ទន្ទឹម​នឹង​នោះ​លោក​បាន​បង្រៀន និង​ជំរុញ​ឲ្យ​ឱសថ​ការី​ដែល​ទើប​តែ​ចេញ​ពី​មហាវិទ្យាល័យ​ឲ្យ​បង្កើត​រោងចក្រ​ផលិត​ឱសថ​ជា​បន្ត​បន្ទាប់​រហូត​មាន​ដល់​ទៅ ១៥ រោងចក្រ។ តែ​ជា​អកុសល​នៅ ឆ្នាំ​១៩៧៥ របប​ខ្មែរ​ក្រហម​បាន​កម្ទេច​បំផ្លាញ​ខ្ទេចខ្ទី​អស់ នូវ​សមិទ្ធផល ដែល​លោក​បាន​បង្កើត​ឡើង។

នៅ ឆ្នាំ​១៩៧៦ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​កាន់​អំណាច និង​ធ្វើការ​កាប់​សម្លាប់ បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស ហើយ​បាន​ចូល​ហ៊ុន​នឹង​គេ​បង្កើត​រោងចក្រ ផលិត​ឱសថ​ឈ្មោះ Polypharma (ប៉ូលីហ្វាមា) នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ ដោយ​ផលិត​ឱសថ​ចំនួន ៥០ មុខ និង​ប្រកប​របរ​បើក​ឱសថស្ថាន នៅ​ប្រទេស​បារាំង អស់​រយៈ​ពេល ៣៥​ឆ្នាំ។

ក្រោយ​មក​លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​ចូល​រួម​ក្នុង​វិស័យ​សុខាភិបាល ហើយ​លោក​បាន​ធ្វើ​ឲ្យ​ឱសថ គីណាល់ រស់​ឡើង​វិញ និង​ទទួល​ភាព​ល្បី​ល្បាញ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ ព្រម​ទាំង​លក់​ដាច់​ជាង​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ ក្រៅ​ពី​វិស័យ​សុខាភិបាល លោក​ឱសថ​បណ្ឌិត កុក សុខគីម បាន​ចូល​រួម​ក្នុង​ការ​ស្ថាបនា​ប្រទេស​ជាតិ​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ទេសចរណ៍ លោក​បាន​សាង​សង់​សណ្ឋាគារ លំដាប់​ថ្នាក់​ផ្កាយ ៥ ឈ្មោះ Le Mérien (ឡឺមេរីយៀន) ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​វិស័យ​ឧស្សាហកម្ម កៅស៊ូ លោក​បាន​បង្កើត​រោងចក្រ​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​បាន​ចូល​រួម​លើ​វិស័យ​សាងសង់ និង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន។ ក្រៅ​ពី​នេះ​លោក​បាន​បង្កើត​សមាគម​ឱសថការី​នៅ​ប្រទេស​បារាំង មួយ​ដ៏​ធំ ដែល​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

| ជីវិត​គ្រួសារ |

ត្រូវ​ការ​ព័ត៌មាន​បន្ថែម​។

| មរណភាព |

លោក កុក សុខគីម បាន​ទទួក​​មរណភាព​​នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១១ ដោយ​ជរាពាធ​។

| ព័ត៌មាន​ទាក់ទង |

ហ៊ុន ម៉ាលី ខែកញ្ញា 28, 2013

Posted by សុភ័ក្ត្រ in បុគ្គល​នានា.
add a comment

[ឈ្មោះ] ហ៊ុន ម៉ាលី
[កំណើត]
[ទី​កំណើត]
[ស្វាមី]
 សុខ ពុទ្ធីវុធ

បន្ទាត់

លោក​ស្រី ហ៊ុន ម៉ាលី [អាន​ថា​៖ ហ៊ុន-ម៉ា-លី] គឺ​ជា​​កូន​ស្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ប៊ុន រ៉ានី

| ប្រវត្តិ |

លោក​ស្រី ហ៊ុន ម៉ាលី គឺ​ជា​​កូន​ស្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ប៊ុន រ៉ានី

| ជីវិត​គ្រួសារ |

លោក​ស្រី ហ៊ុន ម៉ាលី បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក សុខ ពុទ្ធីវុធ ​កូន​ប្រុស លោក​ជំទាវ អាន្នី សុខ អាន និង​​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ អាន

| ព័ត៌មាន​ទាក់ទង |

សុខ ពុទ្ធីវុធ ខែកញ្ញា 21, 2013

Posted by សុភ័ក្ត្រ in ធុរជន, បុគ្គល​នានា.
add a comment

[ឈ្មោះ] សុខ ពុទ្ធីវុធ
[កំណើត] 

[ទី​កំណើត] 
[ឋានៈ]
 ​អគ្គ​នាយក​ក្រុមហ៊ុន សោម៉ា គ្រុប
[ភរិយា] ហ៊ុន ម៉ាលី

បន្ទាត់

លោក សុខ ពុទ្ធីវុធ [អាន​ថា៖ សុខ-ពុត-ធី-វុត​] គឺ​ជា​​អគ្គ​នាយក​ក្រុមហ៊ុន សោម៉ា គ្រុប​ និង​ជា​​ប្រធាន​សហព័ន្ធ​ស្រូវ-អង្ករ​។

| ប្រវត្តិ |

លោក សុខ ពុទ្ធីវុធ គឺ​ជា​កូន​ប្រុស លោក​ជំទាវ អាន្នី សុខ អាន និង​​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ អាន

| ការ​សិក្សា |

  • វិទ្យាស្ថាន Virginia Military សហ​រដ្ឋ​អាមេរិក​។

| ប្រកប​អាជីព |

  • អគ្គ​នាយក​ក្រុមហ៊ុន សោម៉ា គ្រុប​
  • ​ប្រធាន​សហព័ន្ធ​ស្រូវ-អង្ករ

| ជីវិត​គ្រួសារ |

លោក សុខ ពុទ្ធីវុធ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​​លោក​ស្រី ហ៊ុន ម៉ាលី កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

| ព័ត៌មាន​ទាក់ទង |

តាមដាន

Get every new post delivered to your Inbox.