ស៊ីសុវត្ថិ មុនីរ៉េត ខែ ធ្នូ 14, 2009
Posted by សុភ័ក្ត្រ in ទេសរដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី, ព្រះរាជបុត្រ, រដ្ឋមន្ត្រី, រាជវង្សានុវង្ស.4 comments

[ឈ្មោះ] ស៊ីសុវត្ថិ មុនីរ៉េត
[យស] សម្ដេចក្រុមព្រះ
[កំណើត] ២៥ វិច្ឆិកា ១៩០៩
[ទីកំណើត] ភ្នំពេញ
[ទិវង្គត] កញ្ញា ១៩៧៥ (៦៦ឆ្នាំ)
[ឋានៈ] ព្រះរាជបុត្រ, រដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី
[ពី] ១៧ តុលា ១៩៤៥ ដល់ ១៥ ធ្នូ ១៩៤៦
[បន្តពី] សឺង ង៉ុក ថាញ់ (គ្រាទី១)
[បន្តដោយ] ស៊ីសុវត្ថិ យុត្តិវង្ស
[បិតា] សិរីសុវត្ថិ មុនីវង្ស
[មាតា] នរោត្ដម កាញ្ចនវិមាន
![]()
សម្ដេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត [អានថា៖ ស៊ី-សុ-វ៉ាត់-មុ-នី-រ៉េត] គឺជាអតីតរដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ និងជាព្រះរាជបុត្រនៃព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។
| ព្រះប្រវត្តិ |
សម្ដេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់ប្រសូតនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩០៩។ ទ្រង់ជាព្រះរាជបុត្រារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស និងសម្ដេចព្រះអគ្គមហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។
| ការសិក្សា |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់បានសិក្សានៅ Lycee de Nice and l’École speciale militaire de St Cyr ឯទីក្រុងប៉ារីស ប្រទេសបារាំង។។
| ព្រះកិច្ច |
ជាបន្តបន្ទាប់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់បានបម្រើការងារក្នុងព្រះរាជអាណាចក្រដូចតទៅនេះ៖
- ពីឆ្នាំ១៩៣៤ ដល់ ១៩៣៧ និង១៩៤៤ ដល់ ១៩៤៥ ទ្រង់គឺជាព្រះការីផ្ទាល់របស់ព្រះមហាក្ស័ត្រិយ៍
- ១៩៣៧ ដល់ ១៩៣៩ ព្រះរាជប្រតិភូ ទទួលបន្ទុកសុខាភិបាលសង្គម និងកីឡា
- ១៩៣៩ ដល់ ១៩៤០ ព្រះអង្គបានចូលបម្រើក្នុងសង្គ្រាមលោកលើកទី២ នៅក្នុងសង្គ្រាមរវាងបារាំង និងអាហ្វ្រិកខាងជើង
- ១៩៤១ ដល់ ១៩៤២ ឧត្ដមសេនីយអធិការព្រះមហាក្ស័ត្រិយ៍
- ១៩៤៥ ដល់ ១៩៤៦ ក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ និងការពារជាតិ
- ១៩៤៦ ដល់ ១៩៤៨ នាយករដ្ឋមន្ត្រី
- ១៩៤៧ ដល់ ១៩៤៨ អនុប្រធានក្រុមប្រឹក្សារាជានុសិទ្ធិ
- ១៩៥០ ឧត្ដមសេនីយ និងជាប្រធានបុគ្គលិកព្រះមហាក្ស័ត្រិយ៍
- ១៩៥០ ដល់ ១៩៥២ និង១៩៦០ ដល់ ១៩៦៣ ឧត្ដមសេនីយ៍អធិការ នៃកងខេមរភូមិន្ទ
- ១៩៥២ ដល់ ១៩៥៥ បេសកជនពិសេសប្រចាំប្រទេសបារាំង
- ១៩៥៥ ឡើងជាឧត្ដមសេនីយឯក
- ១៩៥៥ ដល់ ១៩៦០ និង១៩៦៣ ដល់ ១៩៧០ ទីប្រឹក្សាយោធាព្រះមហាក្ស័ត្រិយ៍
- ១៩៥៦ ទេសរដ្ឋមន្ត្រីក្រសួងការពារជាតិ និងបោសសម្អាតទូទៅ
- ១៩៦០ ដល់ ១៩៧០ ឧត្ដមក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ព្រះរាជបល្ល័ង្ក
- ១៩៦០ ប្រធានក្រុមប្រឹក្សារាជានុសិទ្ធិ
- ខែមីនា ដល់ ឧសភា ឆ្នាំ១៩៧៣ ព្រះអង្គត្រូវបានរដ្ឋាភិបាលលោក លន់ ណុល ចាប់ដាក់ឃុំឃាំងក្នុងផ្ទះ។
| អភិសេក |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់បានរៀបអភិសេកជាមួយនឹង សម្ដេចក្រុមព្រះ វ៉ាន់ និងមានព្រះបុត្រាចំនួន៤ព្រះអង្គគឺ៖
- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉េតថនា [១៩៣៥ -]
- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រក្សមុនី [១៦ មីនា ១៩៣៦ - ១៩៧៥]
- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ មុនីសុវត្ថិ [០១ មករា ១៩៣៨ - ២៨ ឧសភា ១៩៨៩]
- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សមុនី
| គ្រឿងឥស្សរិយយស |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់ទទួលបានគ្រឿងរាជឥស្សរិយយសមួយចំនួន ដូចតទៅ៖
- គ្រឿងរាជឥស្សរិយយសនៃព្រះរាជអាណាចក្រកម្ពុជា ថ្នាក់សេនាជ័យសិទ្ធិ
- មេដាយការពារជាតិ
- គ្រឿងរាជឥស្សរិយយសដំរីស និងដំរីរាប់លាន នៃព្រះរាជអាណាចក្រលាវ
- គ្រឿងរាជឥស្សរិយយសនៃប្រទេសបារាំង ឆ្នាំ១៩៣៩
| ព្រះយស |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់មានព្រះយសជាបន្តបន្ទាប់ដូចតទៅ៖
- ព្រះអង្គម្ចាស់
- សម្ដេចព្រះរាជឱរស
- ២៥ មេសា ១៩៤១ ទ្រង់ត្រូវបានព្រះមហាក្ស័ត្រិយ៍តំឡើងជា «សម្ដេចក្រុមព្រះ រាជមណ្ឌល វរ្ម័ន វិមុខជាតិបរមរាជនុសារក្ស»។
| ទិវង្គត |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ទ្រង់ត្រូវបានធ្វើគតដោយរបបខ្មែរក្រហមនាខែកញ្ញា ឆ្នាំ១៩៧៥ បន្ទាប់ពីស្ថានទូតបារាំងបដិសេធការសុំសិទ្ធិជ្រកកោន នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
| ព័ត៌មានទាក់ទង |
- Samdech Krom Preah SISOWATH MONIRETH
- Sisowath Monireth
ស៊ីសុវត្ថិ យុត្តិវង្ស ខែ ធ្នូ 7, 2009
Posted by សុភ័ក្ត្រ in នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី.3 comments

ព្រះនាមពេញ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស
ព្រះនាមដើម ស៊ីសុវត្ថិ យុត្តិវង្ស
ប្រសូត ១៩១៣
ទីប្រសូត ឧត្ដុង្គ
ពិរាល័យ ១៧ កក្កដា ១៩៤៧ (៣៤ឆ្នាំ)
ព្រះបិតា ចម្រើនវង្ស
ព្រះមាតា ស៊ីសុវត្ថិ យូភិផាន់
ឋានៈ អ្នកអង្គម្ចាស់, រដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី
ពី ១៥ ធ្នូ ១៩៤៦ ដល់ ១៥ កក្កដា ១៩៤៧
បន្តពី ស៊ីសុវត្ថិ មុនីរ៉េត
បន្តដោយ ស៊ីសុវត្ថិ វត្តឆាយាវង្ស
![]()
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស [អានថា៖ ស៊ី-សុ-វ៉ាត់-យុត-តិ-វង់] គឺជាអតីតរដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ។
| ប្រវត្តិ |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់ប្រសូតនៅឆ្នាំ១៩១៣ នៅឯអតីតរាជធានី ក្រុងឧត្ដុង្គមានជ័យ។
| ការសិក្សា |
ត្រូវការព័ត៌មានបន្ថែម។
| តំណែងនានា |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់បានកាន់តំណែងសំខាន់ៗមួយចំនួននៅប្រទេសកម្ពុជា ដូចជា៖
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៤៦ ដល់ ១៩៤៧
- នាយករដ្ឋមន្ត្រី ពីឆ្នាំ១៩៤៦ ដល់ ១៩៤៧
| អភិសេក |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់រៀបអភិសេកជាមួយ នាង Dominique Lavergne និងមានបុត្រពីរអង្គគឺ៖
- អ្នកអង្គរាជវង្ស ស៊ីសុវត្ថិ កន្ធារ៉ា (១៩៤៥ -)
- អ្នកអង្គរាជវង្ស ស៊ីសុវត្ថិ លីណានដា (១៩៤៦ -)
| ព្រះយស |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស មានព្រះយសជា «អ្នកអង្គម្ចាស់»។
| ពិរាល័យ |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់សុគតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៧ ក្នុងព្រះជន្ម៣៤ឆ្នាំ។
| ព័ត៌មានទាក់ទង |
- Neak Ang Mechas SISOWATH YOUTEVONG
- Youtevong
ស៊ីសុវត្ថិ វត្តឆាយាវង្ស ខែ វិច្ឆិកា 30, 2009
Posted by សុភ័ក្ត្រ in នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, រាជវង្សានុវង្ស.3 comments

ព្រះនាមពេញ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស
ព្រះនាមដើម ស៊ីសុវត្ថិ វត្តឆាយាវង្ស
ប្រសូត ១៣ កញ្ញា ១៨៩១
ទីប្រសូត ភ្នំពេញ
ពិរាល័យ ៣០ មករា ១៩៧២ (៨១ឆ្នាំ)
ព្រះបិតា ស៊ីសុវត្ថិ វឌ្ឍនាវង្ស
ព្រះមាតា ស្បៃរឿង
ឋានៈ អ្នកអង្គម្ចាស់, រដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី
ពី ២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨
បន្តពី ស៊ីសុវត្ថិ យុត្តិវង្ស
បន្តដោយ ឈាន វ៉ម
![]()
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស [អានថា៖ ស៊ី-សុ-វ៉ាត់-វាត់-ឆា-យ៉ា-វង់] គឺជាអតីតរដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ។
| ប្រវត្តិ |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស ទ្រង់ប្រសូតនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៨៩១ នៅឯទីក្រុងភ្នំពេញ។ ព្រះមាតាគឺ អ្នក ស្បៃរឿង ចំណែកឯព្រះបិតាគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍនាវង្ស។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស ទ្រង់ជាចៅរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ ព្រះចៅប្រទេសកម្ពុជា។
| ការសិក្សា |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស សិក្សាវិទ្យាសាស្ត្រនយោបាយនៅឯសាលា l’École Libre ឯទីក្រុងប៉ារីស ប្រទេសបារាំង។
| តំណែងនានា |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស ទ្រង់បានកាន់តំណែងសំខាន់ៗមួយចំនួននៅប្រទេសកម្ពុជា ដូចជា៖
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៤៦ ដល់ ១៩៤៨
- នាយករដ្ឋមន្ត្រី ពីឆ្នាំ១៩៤៧ ដល់ ១៩៤៨
- សមាជិកក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក នាឆ្នាំ១៩៦៧
| គ្រឿងឥស្សរិយយស |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស ទ្រង់បានទទួលគ្រឿងរាជឥស្សរិយយសមួយចំនួន ដូចជា៖
- គ្រឿងរាជឥស្សរិយយសព្រះរាជអាណាចក្រកម្ពុជា
- គ្រឿងរាជឥស្សរិយយស ថ្នាក់មុនីសារភណ្ឌ និងថ្នាក់សុវត្ថារ៉ា
- គ្រឿងឥស្សរិយយសប្រទេសបារាំង Legion of Honour of France (១៩៤៧)
| អភិសេក |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស មានមហេសីមួយចំនួន គឺ៖
- ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចៅហ្វា រឿងសិរី
- Alice, née Menaud
- អ្នកអង្គម្ចាស់ នរោត្ដម សិដ្ឋារង្សី
| ព្រះយស |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស មានព្រះយសជា «អ្នកអង្គម្ចាស់»។
| ពិរាល័យ |
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ វត្តឆាយាវង្ស ទ្រង់សុគតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៧២ ក្នុងព្រះជន្ម៨១ឆ្នាំ។
| ព័ត៌មានទាក់ទង |
- Neak Ang Mechas SISOWATH WATCHAYAVONG
- ស្បៃរឿង
ឈាន វ៉ម ខែ វិច្ឆិកា 23, 2009
Posted by សុភ័ក្ត្រ in នាយករដ្ឋមន្ត្រី.2 comments

[ឈ្មោះ] ឈាន វ៉ម
[កំណើត]
[ទីកំណើត]
[មរណភាព]
[ឋានៈ] នាយករដ្ឋមន្ត្រី
[ពី] ២០ កុម្ភៈ ដល់ ១៤ សីហា ១៩៤៨
[បន្តពី] ស៊ីសុវត្ថិ វត្តឆាយាវង្ស
[បន្តដោយ] ប៉ែន នុត
![]()
លោក ឈាន វ៉ម [អានថា៖ ឆៀន-វ៉ម] គឺជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ។
| ប្រវត្តិ |
ត្រូវការព័ត៌មានបន្ថែម
អៀវ កើស ខែ វិច្ឆិកា 16, 2009
Posted by សុភ័ក្ត្រ in កវី, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, រដ្ឋមន្ត្រី, សាស្ត្រាចារ្យ.2 comments

[ឈ្មោះ] អៀវ កើស
[កំណើត] ១៩០៥
[ទីកំណើត] ស្រុកសង្កែ, ខែត្របាត់ដំបង
[មរណភាព] ១៤ មករា ១៩៥០ (៤៥ឆ្នាំ)
[ឋានៈ] ប្រធានរដ្ឋសភា, រដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី
[ពី] ២០ កញ្ញា ដល់ ២៩ កញ្ញា ១៩៤៩
[បន្តពី] យ៉ែម សំបូរ
[បន្តដោយ] យ៉ែម សំបូរ
![]()
លោក អៀវ កើស [អានថា៖ អៀវ-កើស] គឺជាអតីត ប្រធានរដ្ឋសភា, រដ្ឋមន្ត្រី, និងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ។
| ប្រវត្តិ |
លោក អៀវ កើស កើតក្នុងឆ្នាំ១៩០៥ នៅស្រុកសង្កែ, ខែត្របាត់ដំបង។ លោកជាកូនតែមួយរបស់លោក អៀវ ហេង និងអ្នកស្រី ទីក។
| ការសិក្សា |
លោក អៀវ កើស បានចូលរៀននៅវត្តកណ្ដាល និងសាលាបឋមសិក្សា ខែត្របាត់ដំបង នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ និងសាលាពាណិជ្ជកម្ម ក្រុងហាណូយ ប្រទេសវៀតណាម រហូតដល់ប្រឡងជាប់លេខ១ ក្នុងឆ្នាំ១៩២៧។
| ការងារដំបូង |
លោក អៀវ កើស បានចូលធ្វើការដំបូងនៅគ្រឹះស្ថានដឺនីហ្វ្រែរនៅភ្នំពេញ និងចម្ការកៅស៊ូមេមត់ដល់ដើមឆ្នាំ១៩២៨ មុននឹងលោកបានផ្ដើមប្រកបអាជីវកម្មជាសហគ្រិនស្ថាបនានៅមេមត់ទៅទល់នឹងឆ្នាំ១៩៣២។
នៅតុលាការកំពង់ចាម ក្នុងឆ្នាំ១៩២៨ លោកបានប្ដឹងឈ្នះក្ដីលើចាងហ្វាងចម្ការកៅស៊ូចាឡាង សញ្ជាតិបារាំង ដែលបានប្រើអំណាចប្រមាថរូបលោក។
ទោះបីលោកកំពុងប្រកបអាជីវកម្ម ព្រមទាំងមានគ្រួសារហើយក្ដី លោកបានខំឆ្លៀតរៀនទាស់តែប្រឡងជាប់ ក្នុងការប្រជែងយកអាហារូបករណ៍ នៅឆ្នាំ១៩៣២ ដើម្បីទៅបន្តវិជ្ជានៅវិជ្ជាស្ថានគីមី ឯក្រុងប៊រដូ នាប្រទេសបារាំង។ ប៉ុន្តែរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន មិនបានឲ្យលោកចេញទៅរៀនទេ។
| ការងារនយោបាយ |
ពីឆ្នាំ១៩៣២ ដល់ ១៩៤១ លោកបានធ្វើជាសហគ្រិនសាធារណការ នៅបាត់ដំបង។ ក្នុងពេលនោះ លោកបានចូលជាសមាជិកសភាតំណាងរាស្ត្រខ្មែរ រួចជាសមាជិករង នៅគណៈកម្មការចម្រុះ នៃក្រុមមហាប្រឹក្សាសម្រាប់ការពារផលប្រយោជន៍ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌូចិន និងបានធ្វើជាសមាជិក នៃគណៈកម្មការចម្រុះនៅអមរដ្ឋាភិបាលខ្មែរ។
នៅឆ្នាំ១៩៤១/៤៥ លោកបានប្រកបមុខរបរលក់ថ្នាំពេទ្យ និងបានធ្វើឧស្សាហកម្មសាប៊ូនៅបាត់ដំបង។
- ក្នុងឆ្នាំ១៩៤៥ លោកបានមកភ្នំពេញកាន់តំណែងឧបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
- ឆ្នាំក្រោយមកលោកបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ និងបានធ្វើជាប្រធានរដ្ឋសភាព្រាងរដ្ឋធម្មនុញ្ញ។
- នៅឆ្នាំ១៩៤៧ លោកបានធ្វើប្រធានរដ្ឋសភាម្ដងទៀតរហូតដល់ឆ្នាំ១៩៤៩។
- នៅឆ្នាំ១៩៤៩នោះផងដែរ លោកក៏បម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
| ការងារ និងស្នាដៃផ្សេងៗ |
លោកបានចូលជាសមាជិក សមាគមសិស្សចាស់ និងមិត្រអនុវិទ្យាល័យ និងវិទ្យាល័យព្រះស៊ីសុវត្ថិ សមាគមគិលានសង្គ្រោះចំពោះព្រះសង្ឃ និងគណៈកម្មការវប្បធម៌ ព្រមទាំងបានធ្វើជាទីប្រឹក្សាសមាគមមិត្រសាលាបាលី។
លោកបានរៀបចំក្បួនជវលេខ និងអង្គុលីលេខខ្មែរ។ ជាមួយនឹងគណៈកម្មការវប្បធម៌ លោកបានកែសម្រួលអក្សរខ្មែរសម្រាប់អង្គុលីលេខ។ លោកជាអ្នកស្រាវជ្រាវភាសាខ្មែរ ជាកវី ជាអ្នកនិពន្ធសារព៌តមានខ្មែរ-បារាំង និងជាអ្នករៀបរៀងសៀវភៅ “ភាសាខ្មែរ”។
| គ្រឿងឥស្សរិយយស |
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់សព្វព្រះរាជហឫទ័យ បានព្រះរាជទាន គ្រឿងឥស្សរិយយស មេដាយមាសព្រះករុណាទ្រង់រាជ្យ និងមេដាយវរសេនាអាណាចក្រកម្ពុជា។
| ជីវិតផ្ទាល់ខ្លួន |
នៅឆ្នាំ១៩២៩ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកគ្រូ គឹម ស៊ិរី ហៅ ពាញ។ លោកមានកូនប្រុសពីរនាក់។
| មរណភាព |
នៅចុងឆ្នាំ១៩៤៩ លោកបានដង្ហែព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទៅប្រទេសបារាំង។ លុះបានឆ្លៀតព្យាបាលរោគរួចត្រឡប់មកប្រទេសយើងវិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែគ្រាប់បែកដៃមួយបានផ្ទុះឡើងប្រហារជីវិតលោក ក្រោយពេលដែលលោកទើបនិងបានបិទសម័យប្រជុំ គណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ វេលាម៉ោង៦ល្ងាច។
សពលោកបានបូជានៅវត្តបទុមវតីរាជវរារាម។ ធាតុលោកបានបញ្ចុះនៅវត្តកែវព្រះភ្លើង ក្រុងភ្នំពេញ។
| ព័ត៌មានទាក់ទង |
យ៉ែម សំបូរ ខែ វិច្ឆិកា 9, 2009
Posted by សុភ័ក្ត្រ in តំណាងរាស្ត្រ, នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី.2 comments

[ឈ្មោះ] យ៉ែម សំបូរ
[កំណើត] ០២ កុម្ភៈ ១៩១៣
[ទីកំណើត] ស្រុកកំពង់ស្វាយ, ខេត្តបាត់ដំបង
[មរណភាព] ១៩៨៩ (៧៦ឆ្នាំ)
[ឋានៈ] តំណាងរាស្ត្រ, រដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី
[ពី] ០៨ វិច្ឆិកា ១៩៤៩ ដល់ ២៨ មេសា ១៩៥០ (លើកទី៣)
២៩ កញ្ញា ដល់ ០៨ វិច្ឆិកា ១៩៤៩ (លើកទី២)
[បន្តពី] អៀវ កើស
[បន្តដោយ] នរោត្ដម សីហនុ (លើកទី២)
[ពី] ១២ កុម្ភៈ ដល់ ២០ កញ្ញា ១៩៤៩ (លើកទី១)
[បន្តពី] ប៉ែន នុត
[បន្តដោយ] អៀវ កើស
![]()
លោក យ៉ែម សំបូរ [អានថា៖ យ៉ែម-សំ-បូ] គឺជាអតីតតំណាងរាស្ត្រ, រដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី, និងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ។
| ប្រវត្តិ |
លោក យ៉ែម សំបូរ កើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩១៣ នៅស្រុកកំពង់ស្វាយ ខែត្របាត់ដំបង។ លោកគឺជាកូនប្រុសមេធាវីម្នាក់មកពីខែត្រកំពង់ចាម គឺលោក យ៉ែម និងអ្នកស្រី ទីម។
| ការសិក្សា |
លោក យ៉ែម សំបូរ បានចូលសិក្សានៅអនុវិទ្យាល័យស៊ីសុវត្ថិ ឯទីក្រុងភ្នំពេញ និងសាលា Albert Sarraut ឯទីក្រុងហាណូយ និងទទួលបានបក្កវិញ្ញាប័ត្រ នាឆ្នាំ១៩៣៥។
| ការងារដំបូង |
នាឆ្នាំ ១៩៣៥ លោកបានចូលបម្រើការងារនៅក្នុងប្រព័ន្ធយុត្តិធម៌ ហើយនៅឆ្នាំ១៩៤៧ លោកត្រូវបានតែងតាំងជាប្រធាននគរបាលជាតិកម្ពុជា។
| ការងារនយោបាយ |
- នៅខែមេសា ឆ្នាំ១៩៤៦ លោកបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ និងបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាឆ្នាំ១៩៤៧។
- លោកក៏បានធ្វើជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ឈាន វ៉ម (២១ កុម្ភៈ ដល់ ១៤ សីហា ១៩៤៨)
- នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៤៨ លោកបានលាលែងចេញពីគណបក្សប្រជាធិបតេយ្យ។
- លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក អៀវ កើស (២០ ដល់ ២៨ ខែកញ្ញា ១៩៤៩)
| ការចាប់ខ្លួន |
នាខែមិថុនា ឆ្នាំ១៩៥២ លោកត្រូវបានចាប់ខ្លួនទាក់ទងនឹងការរិះគន់រដ្ឋសភា នៅក្នុងរដ្ឋាភិបាលរបស់លោក ហ៊ុយ កន្ធុល ទោះបីមានអន្តរាគមន៍ពីព្រះមហាក្ស័ត្រិយ៍ក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុយ កន្ធុល បានបដិសេធ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៥២ លោកត្រូវបានដោះលែង។
| រដ្ឋមន្ត្រី |
- លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ នៅក្នុងរដ្ឋាភិបាលរបស់លោក ចាន់ ណាក (២៣ វិច្ឆិកា ១៩៥៣ ដល់ ០៦ មេសា ១៩៥៤)
- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅក្នុងរដ្ឋាភិបាលរបស់ នរោត្ដម សីហនុ (០៧ មេសា ដល់ ១៧ មេសា ១៩៥៤) និងនៅក្នុងរដ្ឋាភិបាលរបស់លោក ប៉ែន នុត (១៨ មេសា ដល់ ៣១ កក្កដា ១៩៥៤)
- រដ្ឋមន្ត្រីក្រសួងថវិកា, ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ប៉ែន នុត (០១ សីហា ដល់ ២៥ មករា ១៩៥៥)
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ឡេង ង៉ែត (២៦ មករា ដល់ ៣០ កញ្ញា ១៩៥៥)
- រដ្ឋលេខាធិការក្រសួងកសិកម្មនៅក្នុងគណៈរដ្ឋមន្ត្រីទី១៨ របស់សង្គមរាស្ត្រនិយម ដែលដឹកនាំដោយ លោក ចៅសែន កុសល ឈុំ។
- នៅក្នុងការបោះឆ្នោតនាឆ្នាំ១៩៦២ លោកបានជាប់ជាតំណាងរាស្ត្រមណ្ឌលសំរោងធំ ខែត្រកណ្ដាល និងជាថ្មីម្ដងទៀតនាឆ្នាំ១៩៦៦
- រដ្ឋមន្ត្រីយុត្តិធម៌ នៅក្នុងគណៈរដ្ឋមន្ត្រីទី២២ ដែលដឹកនាំដោយ លោក លន់ ណុល (២៥ តុលា ១៩៦៦ ដល់ ០១ ឧសភា ១៩៦៧)
- រដ្ឋមន្ត្រីយុត្តិធម៌ និងទំនាក់ទំនងរដ្ឋសភា នៅក្នុងគណៈរដ្ឋមន្ត្រីទី២៥ ដែលដឹកនាំដោយលោក លន់ ណុល។
| សាធារណរដ្ឋខ្មែរ |
- បន្ទាប់ពីរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកបានធ្វើជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស រហូតដល់ថ្ងៃ ទី០២ កក្កដា ១៩៧០។
- រដ្ឋមន្ត្រីក្រសួងយុត្តធម៌ (០២ កក្កដា ១៩៧០ ដល់ ០៥ ឧសភា ១៩៧១)
- រដ្ឋមន្ត្រីក្រសួងយុត្តធម៌ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក សឺង ង៉ុក ថាញ់ (២០ មីនា ដល់ ១៤ តុលា ១៩៧២)
| ជីវិតផ្ទាល់ខ្លួន |
លោក យ៉ែម សំបូរ បានរៀបអាពាហ៍ពិពាហ៍ជាមួយនាង ហាស ឌឹមទុន នាថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៣៩ និងមានកូនទាំងអស់ចំនួន៨នាក់គឺ៖
- យ៉ែម ស៊ីវណ្ណា
- យ៉ែម តារារ័ត្ន
- យ៉ែម គីរីរម្យ
- យ៉ែម បូរម្យរ័ត្ន
- យ៉ែម សេរីរ័ត្ន
- យ៉ែម មុនីរ័ត្ន
- យ៉ែម បុប្ផារ័ត្ន
- យ៉ែម ផល្លារ័ត្ន
| មរណភាព |
លោក យ៉ែម សំបូរ បានទទួលមរណភាពនាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ១៩៨៩ ក្នុងអាយុ៧៦ឆ្នាំ។
| ព័ត៌មានទាក់ទង |
ស៊ីសុវត្ថិ មុនីពង្ស ខែ វិច្ឆិកា 2, 2009
Posted by សុភ័ក្ត្រ in នាយករដ្ឋមន្ត្រី, ព្រះរាជបុត្រ, រដ្ឋមន្ត្រី, រាជវង្សានុវង្ស.2 comments

[ឈ្មោះ] ស៊ីសុវត្ថិ មុនីពង្ស
[យស] សម្ដេចក្រុមហ្លួង
[កំណើត] ២០ សីហា ១៩១២
[ទីកំណើត] ភ្នំពេញ
[ទិវង្គត] ៣១ សីហា ១៩៥៦ (៤៤ឆ្នាំ)
[ឋានៈ] ព្រះរាជបុត្រ, រដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី
[ពី] ៣០ ឧសភា ១៩៥០ ដល់ ០៣ មីនា ១៩៥១
[បន្តពី] នរោត្ដម សីហនុ (គ្រាទី២)
[បន្តដោយ] អ៊ុម ឈាងស៊ុន (គ្រាទី១)
[បិតា] សិរីសុវត្ថិ មុនីវង្ស
[មាតា] នរោត្ដម កាញ្ចនវិមាន
![]()
សម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស [អានថា៖ ស៊ី-សុ-វ៉ាត់-មុ-នី-ពង់] គឺជាអតីតរដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ក្នុងរជ្ជកាល សម្ដេចព្រះ នរោត្ដម សីហនុ គ្រាទីមួយ និងជាព្រះរាជបុត្រនៃព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។
| ព្រះប្រវត្តិ |
សម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ទ្រង់ប្រសូតនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែសីហា ឆ្នាំ១៩១២។ ទ្រង់ជាព្រះរាជបុត្រារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស និងសម្ដេចព្រះអគ្គមហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។
| ការសិក្សា |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ទ្រង់បានចូលសិក្សាអក្សរនៅវត្តបុទមវតីរាជវរារាម និងជាបន្តបន្ទាប់បានបន្តការសិក្សានៅ de Nice and l’École speciale militaire de St Cyr នៅឯទីក្រុងប៉ារីស ប្រទេសបារាំង, Cmsnd. as 2nd-Lieut French Aviation Corps នាឆ្នាំ១៩៣៩។
| ព្រះកិច្ច |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ទ្រង់បានចូលបម្រើការងារនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយបារាំង ពីឆ្នាំ១៩៣៩ ដល់ ១៩៤០។
ក្រៅពីនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ទ្រង់បានបម្រើការងារសាធារណៈនៅក្នុងព្រះរាជអាណាចក្រកម្ពុជា ដូចជា៖
- ប្រតិភូរាជរដ្ឋាភិបាលសម្រាប់ការងារផ្នែកសុខាភិបាល, កីឡា និងកិច្ចការសេដ្ឋកិច្ចជាតិ
- រដ្ឋមន្ត្រីក្រសួងការបរទេស និងសិក្សាធិការជាតិ ពីឆ្នាំ១៩៤៥ ដល់១៩៤៦
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងព័ត៌មាន ឆ្នាំ១៩៥០
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ពលកម្ម និងការងារសង្គម ពីខែមករា ដល់ខែមីនា ឆ្នាំ១៩៥១
- ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ពីឆ្នាំ១៩៥០ ដល់ ១៩៥១
| អភិសេក |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ទ្រង់មានព្រះមហេសីចំនួន៥ គឺ៖
- អ្នកម្នាង អង្គឌ្រេ ឡាមបើត
- ម៉ម អូស
- អ្នកម្នាង រស់ ឆោមយ៉ា
- អ្នកម្នាង សុន សុននារី
- អ្នកម្នាង ច័ន្ទ សូរេយ ម៉ារីត
| គ្រឿងឥស្សរិយយស |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ទ្រង់ទទួលបានគ្រឿងរាជឥស្សរិយយសមួយចំនួន ដូចតទៅ៖
- គ្រឿងរាជឥស្សរិយយសនៃព្រះរាជអាណាចក្រកម្ពុជា ឆ្នាំ១៩៤២
- គ្រឿងរាជឥស្សរិយយសមុនីសាភណ្ឌ
- គ្រឿងរាជឥស្សរិយយសដំរីស នៃព្រះរាជអាណាចក្រលាវ
- គ្រឿងរាជឥស្សរិយយសនៃប្រទេសបារាំង ឆ្នាំ១៩៤៩
| ព្រះយស |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ទ្រង់បានត្រូវតំឡើងព្រះយសជា «សម្ដេចក្រុមហ្លួង» នាថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៤១។
| ទិវង្គត |
សម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ទ្រង់បានចូលទិវង្គតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៦ ក្នុងព្រះជន្ម៤៤ឆ្នាំ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
| ព័ត៌មានទាក់ទង |
