jump to navigation

សិរីសុវត្ថិ ខែ មេសា 30, 2009

Posted by សុភ័ក្ត្រ in ព្រះមហាក្ស័ត្រិយ៍, ព្រះ​រាជ​បុត្រ.
trackback


ព្រះនាម​ពេញ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​សិរីសុវត្ថិ
ព្រះ​នាម​ដើម អង្គ ស៊ីសុវត្ថិ
ព្រះ​នាម​ក្នុង​រាជ្យ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​សិរីសុវត្ថិ ចមចក្រពង្ស ហរិរាជ​បរមិន្ទរភូវណៃ​ក្រៃ​កែវ​ហ្វា សុឡាឡៃ មហាសមុទ្ធិ​វរ្ម័ន​នរិន្ទពង្ស​ សានិន្ទអធិវរតា​ខត្តិរយាមហាធម្មិកវរតា បរមសារិន្ទ្រមហាស្រីវិយា​អធិបតី​ស្រីសុរិយាវរ្ម័ន មហាចក្រពត្តិ តម្រង់​រាស្ត្រ ឧបតោសុជាតិ​វរវរ្ម័ន បម្រុង​ក្រុង​កម្ពុជា ខេមរិន្ទ្រា គុរុរាជា​មហា​សុរិន្ទ្រា បរម​រាជា​ធម្មយុត្តិមហាសាសនាបិមាកិរតិជារិយា​បរម​អាចារ្យ​ស្រី​ជាយាវរិយា​អធិបតីនិបាតបិតុលា​កម្ពុជ​អាណាចក្រ​ អគ្គមហា​បុរសរតន៍ វិវត្តន៍រក្សា​ឯករាជ្យ មហាទេព្ដា​នរិន្ទ្រា​វិសុទ្ធ​បរម​មហា​ចក្រ​ពត្តិ រាជាធិរាជ បរម​ពោធិ ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី
ឋានៈ ព្រះ​រាជ​បុត្រ, ព្រះ​មហាក្ស័ត្រិយ៍
ប្រសូត ០៧ កញ្ញា ១៨៤០
សុវណ្ណគត ០៩ សីហា ១៩២៧
ព្រះមរណ​នាម ព្រះ​រាជា​នុកោដ្ឋ
ព្រះបិតា ព្រះ​អង្គ ដួង
ព្រះ​មាតា ពៅ
រាជាភិសេក ២៨ មេសា ១៩០៦
គ្រង​រាជ្យ​ពី ១៩០៤ ដល់ ១៩២៧ (២៣​ឆ្នាំ)
រជ្ជកាល​មុន នរោត្ដម
រជ្ជកាល​បន្ទាប់ សិរីសុវត្ថិ មុនីវង្ស

បន្ទាត់

ព្រះបាទ សម្ដេច​ព្រះ​ សិរីសុវត្ថិ [អាន​ថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រី​សុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេច​ព្រះរាជ​សម្ភព នា​​ថ្ងៃ​ទី​០៧ ខែ​កញ្ញា គ.ស.​១៨៤០ និង​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​១៩២៧ ក្នុង​ព្រះជន្ម​៨៧​វស្សា នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​​ព្រះករុណា​ព្រះរាជានុ​កោដ្ឋ ឬ​ហ្លួង​រាជានុ​​កោដ្ឋ។ ព្រះ​អង្គ​ ទ្រង់​ជា​ព្រះរាជបុត្រ​នៃ ព្រះ​បាទ អង្គ ដួង ដែល​ជា​បឋម​ក្ស័ត្រិយ៍​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ឯករាជ្យ ក្រោយ​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​ស្យាម និង​អណ្ណាម។

| ព្រះរាជ​ប្រវត្តិ |

សម្ដេច​ព្រះ​សីរីសុវត្ថិ ព្រះ​អង្គ​ព្រះរាជ​សម្ភព​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា គ.ស.​១៨៤០ នា​ព្រះរាជធានី ក្រុង​ឧដ្ដុង្គ​មានជ័យ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​នៃ សម្ដេច​ព្រះ​ហរិរក្ស​រាមាធិបតី ព្រះ​អង្គ ដួង និង​ព្រះ​អច្ឆរា​អក្សរ ពៅ។ ឯកសារ​ខ្លះ​ថា​ទ្រង់​ប្រសូត​នៅ​ឯ​ខេត្ត​បាត់ដំបង។

| ការ​ឡើង​គ្រង​រាជ្យ |

បន្ទាប់​ពី​ការ​សោយទិវង្គត​នៃ​ព្រះ​ករុណា ព្រះបាទ នរោត្ដម នា​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ មក នៅ​ថ្ងៃ​ដដែល​នោះ នា​វេលា​ម៉ោង ១៥ និង​២០​នាទី ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក បាន​បើក​សម័យ​ប្រជុំ​ក្រោម​អធិបតី​នៃ​លោក​រេស៊ីដង់ស៊ុប៉េរីយឺរ សម្រេច​ជ្រើស​រើស​ព្រះ​មហា​ឧបរាជ សិរីសុវត្ថិ ឡើង​គ្រង​សិរីរាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះ​ជេស្ឋា​ព្រះ​អង្គ គឺ​ព្រះ​បាទ នរោត្ដម នា​គ.ស.​១៩០៤ រហូត​ដល់​ទ្រង់​សុវណ្ណគត​នា គ.ស.​១៩២៧។

ព្រះរាជ​ពិធី​រាជាភិសេក​ព្រះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ, ប្រាសាទ​ខេមរិន្ទ្រ នា​ព្រះ​មហាព្រះបរមរាជវាំង​ក្រុង​ចតុម្មុខ​មង្គល​សាកល​កម្ពុជាធិបតី​នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​១៩០៦។

| គ្រឿង​ឥស្សរិយយស |

  • នៅ​គ្រា​ព្រះជន្ម​១៨​វស្សា ទ្រង់​បាន​ទទួល​ព្រះ​សុវណ្ណប័ដ​ជា សម្ដេច​ព្រះ​ហរិរាជតណៃក្រៃ​កែវ​ហ្វា
  • នៅ​គ្រា​ព្រះជន្ម​២៤​វស្សា ទ្រង់​ឧបសមបទ​ជា​ព្រះ​ភិក្ខុ​នៅ​ឯ​វត្ត​បវរនិវេស ក្រុង​បាងកក ចំនួន​១​វស្សា
  • នៅ​គ្រា​ព្រះជន្ម​៣៦​វស្សា បាន​ទទួល​ការ​តែង​តាំង​ជា សម្ដេច​ព្រះ​មហាឧបរាជ​បរម​ប​ពិត្រ ក្រុង​កម្ពុជា
  • នៅ​គ្រា​ព្រះ​ជន្ម​៦៥ (២៤ មីនា ១៩០៤) គ្រុង​សិរីរាជ​សម្បត្តិ​ជា​ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី​ បន្ត​ពី​ព្រះ​ជេដ្ឋា ព្រះ​បាទ​ នរោត្ដម
  • មេដាយ​ព្រះ​កិត្តិយស​នៃ​ប្រទេស​បារាំង ១៩០៦
  • គ្រឿង​ឥស្សរិយយស​ស្ដេច​ការូល​ទី​៣ នៃ​ប្រទេស​អេស្បាញ, ១៩១២
  • គ្រឿង​ឥស្សរិយយស​នាគរាជ​នៃ​ប្រទេស​អណ្ណាម, ១៩១២
  • គ្រឿង​ឥស្សរិយយស​​វាសា​នៃ​ប្រទេស​ស៊ុយអែត, ១៩១២
  • គ្រឿង​ឥស្សរិយយស​​ដំរី​ស និង​គ្រឿង​ឥស្សរិយយស​​មហាមកុដ​នៃ​រាជាណាចក្រ​ស្យាម ១៩០០
  • គ្រឿង​ឥស្សរិយយស​​ឥណ្ឌូចិន​ថ្នាក់​មាស, ១៩០០
  • គ្រឿង​ឥស្សរិយយស​​ដំរីរាប់​លាន និង​ដំរី​ស​នៃ​ព្រះរាជអាណាចក្រ​លាវ ១៩០៩

| ព្រះ​អច្ឆរិយ |

ព្រះបាទ សិរីសុវត្ថិ ជា​បុគ្គល​ដែល​គួរ​ឲ្យ​ស្រឡាញ់​ជា​ទី​បំផុត ជា​ព្រះមហាក្ស័ត្រិយ៍​​ដែល​មាន​ព្រះទ័យ​​ទូលាយ និង​​មេត្ដា​ជា​ទី​បំផុត​។ ព្រះអង្គ​ទ្រង់​បាន​ខិត​ខំ​ទាំង​កម្លាំង​ព្រះទ័យ និងកម្លាំង​ព្រះ​កាយ ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព ប្រជារាស្រ្ដ​សម្បូរ​សប្បាយ។

លុះ​បាន​ឡើង​សោយ​រាជ​ភ្លាម ព្រះ​អង្គ​ទ្រង់​បាន​ប្រកាស​ឲ្យ​​ប្រើ​នូវ​រាជបញ្ញត្ដិ ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៩០៤ ដែល​បញ្ជា​ឲ្យ​លុប​ចោល​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រាង​កាយ​ជន​មាន​ទោស និង​លើ​ជន​ដែល​ត្រូវ​ជាប់​ចោទ។

| សមិទ្ធផល​នានា |

នៅ​ក្នុង​រជ្ជកាល​ព្រះ​អង្គ ព្រះ​រាជ​អាណាចក្រ​កម្ពុជា បាន​ទទួល​មក​វិញ​នូវ​អាណា​ខេត្ត​បាត់ដំបង, សៀមរាប, ស្ទឹងត្រែង និង​កោះកុង ពី​អាណាចក្រ​ស្យាម​មក​គ្រប់​គ្រង​វិញ។

  • ផ្នែក​ការ​គ្រប់​គ្រង​ប្រទេស

ព្រះ​អង្គ​ទ្រង់​បញ្ញត្តិ​ឲ្យ​លុប​ចោល​កំណាន់​ខេត្ត និង​បង្កើត​មុខងារ​របស់​មន្ត្រី​ទាំង​៥ សម្រាប់​គ្រប់​គ្រង​មណ្ឌល​ក្នុង​ព្រះរាជ​អាណាចក្រ​មាន​ដូច​ត​ទៅ៖

  1. ឧកញ៉ា​អគ្គ​មហា​សេនា៖ មាន​មុខងារ​ជា​រដ្ឋមន្រ្ដី​ក្រសួង​មហា​ផ្ទៃ និង​ធម្មការ និង​ជា​អធិបតី​នៃ​គណៈ​រដ្ឋមន្រ្ដី
  2. ឧកញ៉ា​យមរាជ៖ មាន​មុខងារ​ជា​រដ្ឋមន្រ្ដី​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​រាជ​វាំង ខាង​ហិរញ្ញវត្ថុ និង​វិចិត្រសិល្បៈ
  3. ឧកញ៉ា​ក្រឡាហោម៖ មាន​មុខងារ​ជា​រដ្ឋមន្រ្ដី​ខាង​សង្រ្គាម សាធារណការ និង​ការ​សិក្សា​សាធារណ
  • ផ្នែក​សិក្សា​ធិការ

តាម​បញ្ញត្ដិ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​១៩១២ ឪពុក​ម្ដាយ​ត្រូវ​តែ​បញ្ជូន​កូន​ប្រុស​ស្រី​ឲ្យ​ទៅ​កាន់​សាលារៀន បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​។ ក្រៅ​ពី​សាលា​វត្ដ​រាជការ​បាន​បង្កើត​សាលា​នៅ​តាម​ឃុំ​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ក្មេង​សិក្សា​ភាសា​ជាតិ​ខ្លួន។ ចំពោះ​ក្មេង​ណា​ដែល​ចង់​បន្ដ​ការ​សិក្សា​ថែម​ទៀត រដ្ឋការ​អាណាព្យាបាល​បារាំង បាន​បង្កើត​សាលា​បឋម​សិក្សា​ជាន់​ដំបូង​ខ្លះ​ដែល​នៅ​ទី​នោះ គេ​បាន​ផ្ដើម​ការ​បង្រៀន​ភាសា​បារាំង។ នៅ​ពី​លើ​សាលា​ទាំង​នោះ នៅ​មាន​សាលា​ដែល​មាន​កម្រិត​វិជ្ជា​ខ្ពស់​ជាង​នៅ​តាម​ទី​រួម​​ខេត្ដ​ហើយ​ដែល​មាន​ចាងហ្វាង​ជា​បារាំង។

សម្រាប់​មធ្យម​សិក្សា មាន​អនុវិទ្យាល័យ​ស៊ីសុវត្ថិ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩០៤ ម៉្លេះ។ ក្នុង​វិស័យ​សិក្សា​អប់រំ និង​វប្បធម៌​នេះ គេ​បាន​ដឹង​ថា​តាម​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​១៩១៥ ព្រះបាទ​សិរីសុវត្ដិ ទ្រង់​បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​នាទី រៀប​ចំ​វចនានុក្រម​ខ្មែរ​ជា​លើក​ដំបូង រួច​នៅ​គ.ស.១៩២១ ព្រះ​អង្គ​ទ្រង់​បាន​សាង​សាលា​បាលី​ជាន់​ខ្ពស់ និង​ព្រះរាជ​បណ្ណាល័យ។

  • ផ្នែក​នីតិរដ្ឋ

ចាប់​តាំង​ពី​ឆ្នាំ​១៩១២ ព្រះ​រាជា​ទ្រង់​បាន​ប្រកាស​ឲ្យ​ប្រើ​នូវ​ក្រុម​ព្រហ្មទណ្ឌ​ថ្មី។ នៅ​ឆ្នាំ​បន្ទាប់ ក្រុម​សើប​អង្កេត​បទឧក្រិដ្ឋ និង​នៅ​ឆ្នាំ​១៩២០ ក្រុម​រដ្ឋប្បវេណី និង​ក្រុម​នីតិវិធី​ខាង​បទបវេណី ក៏​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​បន្ដ​បន្ទាប់​។ ក្រោយ​មក​ទៀត​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩២២ បាន​បង្កើត​ឲ្យ​មាន​សាលា​លហុ សាលា​ដំបូង សាលា​ឧទ្ធរណ៍ សាលា​ឧក្រិដ្ឋ និង​សាលា​វិនិច្ឆ័យ។

  • ផ្នែក​សេដ្ឋកិច្ច

ក្នុង​រជ្ជកាល​របស់​ព្រះបាទ សិរីសុវត្ថិ ចម្ការ​កៅស៊ូ​ត្រូវ​បាន​បង្កើត​ជា​លើក​ដំបូង​នៅ​ត្រង់​តំបន់​ជប់ (១៩២១)។ ដោយ​ការ​សាក​ល្បង​នេះ​មាន​ជោគជ័យ ពួក​មូលធន​និយម​បារាំង​បាន​បង្កើត​ចម្កា​រកៅស៊ូ​ធំ​ៗ​ផ្សេង​ទៀត​ត្រង់​តំបន់​ដី​ក្រហម​ក្នុង​ខេត្ដ​កំពង់ចាម និង​ក្រចេះ។ ដប់​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៣១ ទំហំ​ដី​ដាំ​កៅស៊ូ​ឡើង​ហួស​ពី​២៥០០០ ហិចតា (៥៩)។

  • ការងារ​ផ្សេង​ទៀត

នា​ឆ្នាំ​១៩០៧ មាន​បង្កើត​គណៈកម្មការ​ពីរ សម្រាប់​ចង​ក្រង​រាជ​ពង្សាវតារ​ខ្មែរ៖ គណៈកម្មការ​ទី​១ មាន​លោក​ឧកញ៉ា វាំង ជួន ជា​ប្រធាន គណៈកម្មការ​ទី​២ មាន​លោក​ឧកញ៉ា​វង្សា​អក្ខរាជ ឌុច ជា​ប្រធាន។

ម្យ៉ាង​ទៀត នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ដដែល នា​ឆ្នាំ​១៩១៨ លោក ហ្សក ហ្គូលិយេ បាន​បង្កើត​សារមន្ទីរ​មួយ​នៅ​ក្រុង​ភ្នំពេញ ដើម្បី​ប្រមែ​ប្រមូល​នូវ​ស្នាដៃ​ខ្មែរ​ដែល​ជា​វត្ថុ​បុរាណ​យក​មក​ថែ​រក្សា​ឲ្យ​បាន​គង់វង្ស​ត​ទៅ។

| ពិរាល័យ |

ព្រះបាទ សិរីសុវត្ថិ បាន​សុគត នៅ​ក្រុងភ្នំពេញ​ចតុម្មុខ​មង្គល នា​វេលា​ម៉ោង ១៦:០០ ​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​១៩២៧ ក្នុង​ព្រះជន្មាយុ​៨៧​ព្រះវស្សា និង​បាន​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី បាន​២៣​ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩០៤ ដល់​ឆ្នាំ​១៩២៧ គឺ​រហូត​ដល់​ទ្រង់​សោយទិវង្គត។

តាម​រូប​ភាព​ឯកសារ​មួយ​ចំនួន យើង​ឃើញ​ថា ព្រះរាជ​ពិធី​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គន្លង​រាជ​បវេណី​បុរាណ​រៀង​មក ស័ក្ដិសម​ព្រះកិត្តិយស​ជា​ស្ដេច​ផែន​ដី ដោយ​មាន​ពិធី​ដង្ហែរ​ព្រះ​កោដ្ឋ​ព្រះ​បរម​សព​ទៅ​ដាក់​នៅ​ទី​ព្រះមេរុ ដើម្បី​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម។

ព្រះ​ករុណា​ព្រះបាទ សិរីសុវត្ថិ ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ “ព្រះ​បរមរាជានុ​កោដ្ឋ” ឬ “ហ្លួង​រាជានុ​កោដ្ឋ”។

| ព័ត៌មាន​ទាក់ទង |

វិចារ»

1. នរោត្ដម « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ ឧសភា 30, 2009

[...] [...]

2. អង្គ ដួង « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ ឧសភា 30, 2009

[...] ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សិរីសុវត្ថិ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី (អង្គ [...]

3. និល ទៀង « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ ឧសភា 30, 2009

[...] សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង [អាន​ថា៖ និល ទៀង] នៃ​គណៈ​មហា​និកាយ (ប្រសូត ថ្ងៃ​សៅរ៍ ៧​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​ព្រហស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្ស័ត្រិយ៍​៣​ព្រះ​អង្គ​ គឺ ១. ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះអង្គ​ ដួង ២. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ៣. ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ។ [...]

4. និល ទៀង៖ សម្ដេច​ព្រះសង្ឃរាជ​ទី​១ នៃ​ក្រុង​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 30, 2009

[...] ៣. ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ [...]

5. នរោត្ដម សុទ្ធារស « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ មិថុនា 5, 2009

[...] ព្រះ​បាទ​សម្ដេច​ព្រះ ​សិរីសុវត្ថិ [...]

6. សិរីសុវត្ថិ មុនីវង្ស « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ មិថុនា 25, 2009

[...] ១៩២៧ ដល់ ១៩៤១ (១៤​ឆ្នាំ) រជ្ជកាល​មុន សិរីសុវត្ថិ រជ្ជកាល​បន្ទាប់ នរោត្ដម [...]

7. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 25, 2009

[...] មុនីវង្ស មិន​មែន​ហ្លួង ស៊ីសុវត្ថិ [...]

8. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ខែ មិថុនា 25, 2009

[...] សម្ដេច​ព្រះ​សិរីសុវត្ថិ* ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី [...]

9. សឺន សាន « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ កក្កដា 2, 2009

[...] នៅ​ពេល​សម្តេច​ក្រុម​ហ្លួង ស៊ីសុវត្ថិ សុផាន​វង្ស និង​សម្តេច​ក្សត្រី​ ស៊ីសុវត្ថិ ពិនដារ៉ា ព្រះ​រាជ​បុត្រា ព្រះ​រាជ​បុត្រី នៃ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ សិរីសុវត្ថិ យាង​ទៅ​កម្ពុជា​ក្រោម​បាន​ទទួល​ដំណឹង​អំពី​ការ​បូជា​ជីវិត​របស់​ឧកញ៉ា សឺង គុយ ទ្រង់​ក៏​បាន​នាំ​លោក សឺន សាច់ ជា​បិតា​របស់​សម្តេច សឺនសាន និង​ឪពុក​មា​របស់​លោក​ម្នាក់​ទៀត​ទៅ​រាជធានី​​ភ្នំពេញ ដើម្បី​ឲ្យ​បាន​បន្ត​ការ​សិក្សា​ថែម​ទៀត​។ លោក សឺន សាច់ ក៏​បាន​រៀន​សូត្រ​រហូត​ឡើង​ដល់​ឋានៈ​ជា​ឧបការី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រឹត ដែល​កាល​ណោះ​ព្រះ​អង្គ​មាន​ព្រះ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ [...]

10. នរោត្ដម សុរាម្រឹត « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ កក្កដា 9, 2009

[...] សិរីសុវត្ថិ ពី​ឆ្នាំ​១៩១៨ ដល់ ១៩២៥។ [...]

11. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 11, 2009

[...] ព្រះ​បាទ សម្ដេច​ព្រះ សិរីសុវត្ថិ [...]

12. ប៉ែន « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ កក្កដា 23, 2009

[...] ចង្កុលណី (មហេសី​ហ្លួង សិរីសុវត្ថិ) ប្រសូត​ ១៨៣៩ ពិរាល័យ​ [...]

13. ស៊ុក « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ កក្កដា 24, 2009

[...] ក្នុង​រជ្ជកាល​នៃ​ព្រះករុណា ព្រះ​ សិរីសុវត្ថិ និង ព្រះ​ករុណា ព្រះ សិរីសុវត្ថិ [...]

14. ចង្កុលណី « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ កក្កដា 30, 2009

[...] ចង្កុលណី ខែ កក្កដា 30, 2009 Posted by សុភ័ក្ត្រ in ព្រះ​មហេសី, រាជ​វង្សានុវង្ស. trackback ព្រះនាម​ពេញ សម្ដេច​ព្រះ​មហេសី ចង្កុលណី ព្រះនាម​ដើម អង្គ ដួង ចង្កុលណី ប្រសូត ១៨៣៩ ពិរាល័យ ១៩០២ ព្រះបិតា អង្គ ដួង ព្រះ​មាតា ប៉ែន ព្រះ​ស្វាមី សិរីសុវត្ថិ [...]

15. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស « -:- កំណត - ខែ កក្កដា 30, 2009

[...] នា​ឆ្នាំ​១៩០៦ អង្គ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស​នៃ​ក្រុង​កម្ពុជា [...]

16. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 1, 2009

[...] ​ព្រះករុណា ព្រះបាទ សិរីសុវត្ថិ [...]

17. ស៊ីសុវត្ថិ ឥស្សរាវង្ស « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ សីហា 6, 2009

[...] ប្រសូត ១៨៥៨ ទិវង្គត ១៩០៧ ព្រះបិតា សិរីសុវត្ថិ ព្រះ​មាតា [...]

18. ស៊ីសុវត្ថិ សិរីមតៈ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ សីហា 12, 2009

[...] សិរីសុវត្ថិ នៃ​កម្ពុជា, មេទ័ព, [...]

19. ពៅ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ សីហា 13, 2009

[...] ពៅ ខែ សីហា 13, 2009 Posted by សុភ័ក្ត្រ in រាជ​វង្សានុវង្ស. trackback ព្រះនាម​ពេញ សម្ដេច​ព្រះ​វររាជនី​មាតា ពៅ ព្រះនាម​ដើម ពៅ ប្រសូត ១៨១៩ ពិរាល័យ ២៣ មិថុនា ១៨៦៨ (៤៩​ឆ្នាំ) ព្រះ​ស្វាមី អង្គ ដួង បុត្រ សិរីសុវត្ថិ [...]

20. ឥន្ទ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ តុលា 6, 2009

[...] ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ [អាន​ថា៖ អិន] គឺ​ជា​កវី​និពន្ធ​ខ្មែរ​ដ៏​មហិមា ក្នុង​ជំនាន់​ហ្លួង ព្រះ សិរីសុវត្ថិ។ [...]