នរោត្ដម រណឫទ្ធិ ខែ មីនា 24, 2009
Posted by សុភ័ក្ត្រ in នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, ព្រះរាជបុត្រ, រាជវង្សានុវង្ស.trackback

[ឈ្មោះ] នរោត្ដម រណឫទ្ធិ
[ងារ] សម្ដេចក្រុមព្រះ
[កំណើត] ២ មករា ១៩៤៤
[ទីកន្លែងកំណើត] ក្រុងភ្នំពេញ
[ឋានៈ] ព្រះរាជបុត្រ
[ឋានៈ] នាយករដ្ឋមន្ត្រីទី១
[ពីឆ្នាំ] ១៩៩៣ – កក្កដា ១៩៩៧
[បន្តពី] ហ៊ុន សែន
[បន្តដោយ] អ៊ឹង ហួត
[ឋានៈ] ប្រធានរដ្ឋសភា
[ពីឆ្នាំ] ១៩៩៨ – មីនា ២០០៦
[បន្តពី] ជា ស៊ីម
[បន្តដោយ] ហេង សំរិន
![]()
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ [អានថា៖ នៈ-រោត-ដំ រៈ-ណៈ-រឹត] ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤។ ព្រះអង្គគឺជាអតីតនាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា, ជាប្រធានរដ្ឋសភា, ប្រធានគណបក្សហ្វុនស៊ីនប៉ិច, គណបក្សនរោត្ដម រណឫទ្ធិ និងបច្ចុប្បន្នជាប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រិយ៍។
| ព្រះប្រវត្តិ |
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤។ ព្រះអង្គគឺជាព្រះរាជបុត្រទី២ នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ និងជាព្រះរៀមមាតាទីទៃ នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍ នៃព្រះរាជាណាចក្រកម្ពុជា។
| ការសិក្សា |
- ១៩៧៩ សញ្ញាប័ត្រជាន់ខ្ពស់ជំនាយដឹកជញ្ជូនផ្លូវអាកាស, ប្រទេសបារាំង
- ១៩៧៤ បណ្ឌិតច្បាប់សាធារណៈ, ប្រទេសបារាំង
- ១៩៦៩ សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់សាធារណៈ (ស្មើនិងអនុបណ្ឌិត), ប្រទេសបារាំង
- ១៩៦៨ បរិញ្ញាប័ត្រផ្នែកច្បាប់សាធារណៈ, សាកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រនយោបាយ, Marseille III, Aix-en-Provence, ប្រទេសបារាំង
| នាយករដ្ឋមន្ត្រីទីមួយ |
បន្ទាប់ពីសង្គ្រាមស៊ីវិលបញ្ចប់ទៅនៅប្រទេសកម្ពុជា, ក្រោយការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣ សម្ដេចក្រុមព្រះនរោត្ដម រណឫទិ្ធ បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទី១ ដោយដឹកនាំរួមជាមួយលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២។ ប៉ុន្តែ៤ឆ្នាំក្រោយមក គឺនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ព្រះអង្គត្រូវបានទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីទី១ នេះ ដោយដាក់ជំនួសមកវិញលោក អ៊ឹង ហួត។ បន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើងព្រះអង្គបានភៀសព្រះកាយទៅរស់នៅបរទេស។
| ការបង្កើតគណបក្ស |
សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ គឺជាអតីតប្រធានគណបក្សហ្វុនស៊ីនប៉ិន ដែលជាចលនាតស៊ូមួយនៅព្រំដែន ក្នុងសម័យសង្គ្រាមត្រជាក់។ គណបក្សនេះបានឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣ នៅលំដាប់ទីមួយ និងជាប់លំដាប់ទី២ កាលពីឆ្នាំ១៩៩៨ ដែលបានធ្វើឲ្យសម្ដេចក្រុមព្រះក្លាយជាប្រធានរដ្ឋសភា នាឆ្នាំ១៩៩៨។ ក្រោយមកគណបក្សនេះក៏បានបែកបាក់ រហូតដល់ព្រះអង្គបានក្លាយជាប្រធានគណបក្សនរោត្ដម រណឫទ្ធិ ដែលរំលាយមកពីគណបក្សរណសិរ្សជនជាតិខ្មែរ តែគណបក្សនេះមិនបានទទួលជោគជ័យក្នុងការបោះឆ្នោតនាឆ្នាំ២០០៨នោះទេ។
| ជីវិតគ្រួសារ |
សម្ដេចក្រុមព្រះរៀបអភិសេកជាមួយ ព្រះអង្គម្ចាស់ក្សត្រី អេង ម៉ារី និងមានបុត្រចំនួន៣ព្រះអង្គ គឺ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ (១៩៧០), ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ (១៩៧២), និងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី (១៩៧៤)។ ក្រោយមកព្រះអង្គបានមានចំណងស្នេហ៍លួចលាក់ជាមួយអ្នកម្នាង អ៊ុក ផល្លា អតីតនាដការិណីខ្មែរ និងមានបុត្រាមួយព្រះអង្គព្រះនាម នរោត្ដម សុធាឫទ្ធិ។
| គ្រឿងឥស្សរិយយស |
- ២០០៣ – មេដាយជាតូបការ
- ២០០១ – មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
- ២០០១ – មេដាយសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
- ២០០០ – មេដាយ “Grand Officer de l’Ordre de la Pleiyade (Ordre de la Francophonie)
- វិច្ឆិកា ១៩៩៣ – ទទួលព្រះឋានៈជា “ សម្ដេចក្រុមព្រះ”
- ១៩៩៣ – មេដាយ “Grand Officer de l’Ordre Royal due Cambodge
- មិថុនា ១៩៩៣ – ទទួលព្រះឋានៈជា “ ស្ដេចក្រុមហ្លួង”
| ស្នាដៃសៀវភៅ |
- ១៩៩៨ នីតិសាធារណៈនៃកម្ពុជា (Le Droit Publique Cambodgien, printed by Presse Universitaire de Perpignan.)
| ទំព័រទាក់ទង |
- គេហទំព័រផ្ទាល់ព្រះអង្គ
- សម្ដេចក្រុមព្រះប្រកាសដកខ្លួនចេញពីការធ្វើនយោបាយ
- ច្បាប់ស្តីពីឯកពន្ធភាពករណីម្ចាស់ក្សត្រីម៉ារីរណឬទ្ធិ និងសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិជាង ២ ឆ្នាំពុំទាន់ជំរះ
- សម្តេចក្រុមព្រះយាងមកតុលាការក្រុងភ្នំពេញ្ញក្នុងរឿងសុំលែងលះម្ចាស់ក្សត្រីម៉ារី
- អេង ម៉ារី
| កំណែចុងក្រោយ |
- ២៣ កញ្ញា ២០០៩

[...] ខែសីហា ឆ្នាំ១៩៩៧ ដល់ ១៩៩៨ [បន្តពី] នរោត្ដម រណឫទ្ធិ [បន្តដោយ] ហ៊ុន [...]
[...] ដែលគាំទ្រទ្រង់ រណឫទ្ធិ ជាដើម។ [...]
[...] សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ [...]
[...] ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងអណត្តិទី១ [...]